ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០​ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៧(#ទំនេរចាំប្រាសាទ)
ព្រឹកបានដាក់បាត្រព្រះសង្ឃបាន៤២អង្គ(ម្សិល៥៤អង្គ សូមអនុមោទនា!!!)
ពេលល្ងាចម៉ោង៦ បានបើកទ្វារព្រះមហាគន្ធកុដិប្រគេនលោកម្ចាស់វត្តអណ្តូងត្នោតលោកមិនធ្លាប់បាននិមន្ត ក្នុងឱកាសនោះបានបោសសម្អាតទាំងអស់អង្គទាំងអស់គ្នា និងបានសូធ្យព្រះធម៌ប្រទក្សិណព្រះបរមសារីរិកធាតុ សូមប្រគេនបុណ្យ និងគោរពជូនបុណ្យបាននូវចំណែកបុណ្យស្មើៗគ្នា សូមអនុមោទនា!!!សាធុ!សាធុ!សាធុ!ឣសជ្ឈាយលា មន្តា ឣនុដ្ឋានមលា ឃរា
មលំ វណ្ណស្ស កោសជ្ជំ បមាទោ រក្ខតោ មលំ ។
មន្តទាំងឡាយ មានការមិនស្វាធ្យាយន៍ ជាមន្ទិល ផ្ទះទាំង ឡាយ មានការមិនថែទាំ ជាមន្ទិល សេចក្តីខ្ជិល ជាមន្ទិល របស់ពណ៌សម្បុរ សេចក្តីប្រមាទ ជាមន្ទិល របស់បុគ្គលឣ្នករក្សា ។